ទោះបីជាអ្នកគ្មានឯកសាររស់នៅក្នុងសហរដ្ធក៏ដោយ​​​​ក៏អ្នកនៅតែអាច​ទទួលជុំនួយដែរ។កម្មវិធីផ្តល់ថវិកាសំរាប់ជួយរំដោះអ្នកធ្វើការក្នុងរដ្ធ​អូរិហ្គិនសំរាប់​ជួយនរណាដែល៖

សូមកុំភ្លេចថាកិច្ចការទាំងនេះមិនអស់ប្រាក់ទេ។អ្នកមិនត្រូវបង់ថ្លៃអ្វីលើកិច្ចការទាំងនេះឡើយ។តើថវិកាទាំងនោះខុសគ្នារបៀបណាដែរ?

ថវិកាសំរាប់ជួយរំដោះអ្នកធ្វើការក្នុងរដ្ធអូរិហ្គិនគឺជាថវិកាសំរាប់​ជួយនៅពេលមានភយ័ន្តរាយអ្វីមួយហើយសំរាប់​

អ្នកចូលមកធ្វើការដោយគ្មានសិទ្ធិរស់នៅក្នុងសហរដ្ធ​អាមេរិក

មនុស្សជំទង់ដែលមានអាយុ១៨​ឆ្នាំឬចាស់ជាង

អ្នករស់នៅក្នុងរដ្ធអូរីហិ្គនឬអ្នកធ្វើការក្នុងរដ្ធអូរីហ្គិន

អ្នកដែលបាត់បង់ការងារដោយសារជម្អឺផ្លូវ  ដង្ហើមCoronavirus.

ដើម្បីដាក់ពាក្យសុំថវិកានេះគេត្រូវជាអ្នកមានលំនៅក្នុងរដ្ធអូរីហ្គិន​ហើយបានធ្វើការក្នុងរដ្ធអូរីហ្គិននៅថ្ងៃឬមុនថ្អៃទី១កុម្ភះឆ្នាំ២០២០។

ថវិកាក្នុងពេលរស់នៅដាច់ពីគេឯទៀត​គឺនឹងមានសំរាប់

មនុស្សជំទង់ដែលមានអាយុ១៨​ឆ្នាំឬចាស់ជាង

ជាកសិករឬបានធ្វើការងារផ្នែកកសិកម្មក្នុងរដ្ធអូរិហ្គិន

ជាអ្នកបានទទួលការប៉ះពាល់ត្រង់ៗដោយជម្អឺផ្លូវ  ដង្ហើមCoronavirus.ដោយមានជម្អឺផ្លូវដង្ហើមCoronavirus.

ឬស្ថិតនៅក្បែរអ្នកមានជម្អឺផ្លូវដង្ហើមCoronavirus.

បានជ្រើសរើសរស់នៅដាច់ពីគេឯទៀតមួយរយះពេល

ថវិកាក្នុងពេលរស់នៅដាច់ពីគេឯទៀត​គឺសំរាប់មនុស្សដែលត្រូវការ​លុយក្នុងពេលរស់នៅដាច់ពីគេឯទៀត។

តើខ្ញុំត្រូវដាក់ពាក្យសុំជុំនួយពីកម្មវិធីផ្តល់ថវិកាសំរាប់ជួយរំដោះអ្នកធ្វើ​ការក្នុងរដ្ធអូរិហ្គិនឬថវិកាសំរាប់ផ្តាច់ខ្លួននៅម្នាក់ឯងដូចម្តេច? 

១​​ ចាប់ផ្តើមដោយទូរស័ព្ទទៅលេខ​ (888) 274 7292

ក​ អ្នកអាចប្រាប់គេថាអ្នកចូលចិត្តនិយាយភាសាអ្វី

អ្នកនឹងនិយាយជាមួយអ្នកធ្វើការនៅមណ្ឌលទូរស័ព្ទដែល​នឹងសួរអ្នកអំពីពត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីធានានូវកន្លែងតាម​លេខរៀង​​អ្នក។

ជាការសំខាន់ណាស់ដែលអ្នកមានប័ណ្ណសំគាល់ខ្លួន​ជាប់​ជាមួយអ្នក។

នៅទីបញ្ចប់នែពាក្យសុំចុះឈ្មោះក្នុងបញ្ជីររង់ចាំគេនឹងជូនអ្នក​នូវលេខសំគាល់ដែលអ្នកអាចប្រើវាដើម្បីឆែកមើលកន្លែងរបស់អ្នកលើ​បញ្ជីររង់ចាំនៅតាមអាស័យដ្ធានអេនធើណែតរបស់យើង។អ្នកនឹងបានទទួលសារអំពីរឿងនេះ។

អ្នកនឹងត្រូវរង់ចាំមួយរយះយើងសូមឲ្យអ្នកមានអំណត់បន្តិច។​នៅពេលណាមួយសំណុំរឿងអ្នកនឹងមកដលដៃអ្នកធ្វើការដែលនឹង​ទូរស័ព្ទទៅអ្នកដើម្បីចុះពាក្យសុំរបស់អ្នកក្នុងបញ្ជីរថវិកាណាមួយ។អ្នក​ត្រូវទូរស័ព្ទតែមួយដងទេ។ពេលដែលអ្នកបានទទួលលេខសំគាល់របស់​អ្នកហើយគឺគ្រាន់តែរង់ចាំបនិ្តចបន្តួចប៉ុណ្ណោះហើយនឹងឆែកមើល​ស្ថានភាពអ្នក។

last updated 8/21/20